សូមស្វាគមន៏សម្រាប់ចូលមកទស្សនាគេហទំព័ររបស់
ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំ
បន់ឆ្នេរជាប់ឈូងសមុទ្រ
មានភាពច្បាស់លាស់ដែលក្នុងនោះរួមមានទាំងក្តីវិវាទនៅតាមស្រុកជាច្រើនដែលបានព្
យួរទុកមុនពេលតុលាការស្រុកនៃសហរដ្ឋអាមេរិក នៃបណ្តាស្រុកភាគខាងកើតរដ្ឋ
Louisiana ដែលមានសិទ្ធិទទួល ការធ្លាយប្រេងនៅក្នុងឧប្បទ្ទវហេតុនៅ
“តំបន់ទឹកជ្រៅ” ក្នុងតំបន់ឈូងសមុទ្រ Mexico កាលពីថ្ងៃទី ខែមេសា ឆ្នាំ 2010
MDL No. 2179 សូមកត់ចំណាំថាមានការផ្លាស់ប្តូរនៅលើគេហទំព័រដែលមានសុពលភាព
នៅថ្ងៃទី8 ខែកុម្ភះ ឆ្នាំ 2011។
ដីការបញ្ជារបស់តុលាការត្រូវបានបិទផ្សាយនៅខាងក្រោមថេបសេចក្តីជូនដំណឹង
និងព័ត៌មាន។
ស្ថាប័នសម្របសម្រួលពាក្យបណ្តឹងសម្រាប់តំបន់ឆ្នេរជាប់ឈូងសមុទ្រ ("GCCF")
គឺជាមធ្យាបាយផ្លូវការមួយសម្រាប់អ្នកទាមទារសំណងបុគ្គល
និងអាជីវកម្មដាក់ពាក្យបណ្តឹងទាមទារតម្លៃចំណាយ
និងការខូចខូតដែលកើតឡើងដោយសារការហៀចេញរ
បស់ប្រេងក្នុងឧប្បទ្ទវហេតុធ្លាយប្រេងនៅត
ំបន់ទឹកជ្រៅនាថ្ងៃទី 20 ខែមេសា ឆ្នាំ 2010 ("ការធ្លាយប្រេង")។ ស្ថាប័ន GCCF
ត្រូវបានគ្រប់គ្រងដោយលោក Kenneth R. Feinberg (“អ្នកគ្រប់គ្រងពាក្យបណ្តឹង”)
ជាអ្នក ជាអ្នកទទួលបន្ទុកទៅលើការសម្រេចចិត្តទាក់ទងទៅនឹងការគ្រប់គ្រង
និងដំណើរការនៃពាក្យបណ្តឹងទាមទារសំណងដែលបានផ្ញើទៅស្ថាប័ន GCCF។ លោក Feinberg
និងស្ថាប័ន GCCF បានដើរតួតំណាងអោយក្រុមហ៊ុន BP Exploration & Production
Inc.ក្នុងការបំពេញតម្រូវការលក្ខន្តិក:ជារបស់ក្រុមហ៊ុនប្រេងប៊ីភី BP
“ដៃគូទទួលបន្ទុក” ដោយអនុលោមទៅតាមច្បាប់បំពុលរបស់ប្រេងនៃឆ្នាំ1990។
លោកអ្នកមានសិទ្ធិពិគ្រោះយោបល់ជាមួយគណ:មេធាវីពីជម្រើសរបស់លោកអ្នកមុនពេលទទួលយកការដោះស្រាយទូទាត់សំណង ឬចុះហត្ថលេខាលះបង់សិទ្ធិស្របច្បាប់នេះ។ សូមមើលសំនួរដែលតែងតែត្រូវបានសួរជាញឹកញាប់សម្រាប់ព័ត៌មានបន្ថែម។
សេចក្តីជូនដំណឹងស្តីពីលិខិ
តស្នើសុំជាប្រតិសកម្មចំពោះការកែតម្រូ
វនូវវិធីសាស្រ្តទូទាត់សំណងចុងក្រោយជាលើកទីពីរចុះកាលបរិច្ឆេទ
ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2011 ដែលមានការពាក់ព័ន្ធទៅនឹងអ្នកនេសាទក្តាម
និងបង្គារ និងអ្នកកែច្នៃផ្សេងទៀត។
អ្នកនេសាទក្តាម និងបង្គារ និងអ្នកកែច្នៃផ្សេងទៀតជាអ្នកទាមទារ
សំណងដែលបានចុះហត្ថលេខាឈប់ទាមទារសំណង និងមិនប្តឹងតវ៉ាគឺពុំមានសិទ្ធិស្របច្បាប់ណាមួយ
ទៀតក្នុងការទទួលបានការទូទាត់សំណងដ៏ទៃទៀតឡើយ។ ទោះជាយ៉ាងណាក៍ដោយ ស្ថាប័ន GCCF បានសម្រេចធ្វើការទូទាត់សំណងសមស្រ
បទៅតាមការស្ម័គ្រចិត្តដល់ទៅបួនដងនៃការខាតបង់ឆ្នាំ 2010 ជូនចំពោះអ្នកទាមទារសំណងដែលបានចុះហត្ថលេខាឈប់ទាមទារសំណង និងមិនប្តឹងតវ៉ាសម្រាប់ការទូទាត់សំណងចុងក្រោយដោយមានការពិនិត្យពេញលេញ
នៅមុនការកែតម្រូវនូវវិធីសាស្រ្តទូទាត់សំណងចុងក្រោយជាលើកទីពីរដែលចុះកាលបរិច្ឆេទ
ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2011។ អ្នកទាមទារសំណងដែលដាក់ពាក្យបណ្តឹងទាមទារសំណងច
ុងក្រោយនឹងគ្មានសិទ្ធិទទួលបានការទូទាត់សំណងសមស្របណាទៀតទេ។
ស្ថាប័ន GCCF នឹងពិនិត្យមើលរាល់ពាក្យបណ្តឹងទាមទារសំ
ណងទាំងអស់ដែលងាយនឹងទទួលរងនូវការកៃតម្រូវខាងលើ។ អ្នកទាមទារសំណងនានានឹងមិនតម្រូវអោយផ
្ញើទម្រង់ពាក្យបណ្តឹងទាមទារសំណងបំពេញបន្ថែមទេ។ អ្នកទាមទារសំណងទាំងអស់ដែលមានសិទ្ធិទទួលបានការទូទាត
់សំណងបន្ថែមនឹងទទួលបានសេចក្តីជូនដំណឹងពីស្ថាប័ន GCCF។
សេចក្តីជូនដំណឹង
ថ្មីៗដែលបានចេញផ្សាយនៅថ្ងៃទី19 ខែមករា ឆ្នាំ2012
សេចក្តីជូនដំណឹងថ្មីៗស្តីពីដីការតុលាការដែលទាមទារអោយស្ថាប័ន GCCF ដកយក 6% នៃការទូទាត់សំណងទៅអោយអ្នកទាមទារសំណង MDL ផ្សេងទៀត។
តំបន់ឆ្នេរជាប់ឈូងសមុទ្រ(“GCCF”) ត្រូវបានបង្គាប់អោយដកហូតយក 6% នៃសំណងណាមួយ និងសំណងដែលបានសម្រេចទូទាត់ទាំងអស់ដើម្បីទូទាត់ទៅអោយអ្នកទាមទារសំណង GCCF ដែល មានសិទ្ធិទទួលបានសំណង ដែលត្រូវបានបង្ហាញទៅតុលាការមួយដែលចាត់ចែងដោយគណនីសម្រាប់ទូទាត់សំណង។ គោលបំណងនៃគណនីសម្រាប់ទូទាត់សំណងនឹងត្រូវបានបង្កើតអោយទៅជាមូល
និធិមួយពីថ្លៃឈ្នួលក្នុងរៀងក្តីដែលជាផលប្រយោជន៏ទូទៅណាមួយ ហើយការចំណាយទាំងនោះអាចត្រូវបានទូទាត់ទៅអោយគណ:កម្មការដើមក្តី និងអ្នកគ្រប់គ្រងផ្សេងទៀត ឬក្រុមប្រឹក្សាដើមក្តីទំនាក់ទំនង ប្រសិនបើ និងនៅពេលមានការសម្រេចដោយតុលាការ។
នៅក្នុងលិខិតចុះកាលបរិច្ឆេទនៅថ្ងៃទី3 ខែមករា ឆ្នាំ 2012 ស្ថាប័ន GCCF បានស្វែងរកការបញ្ជាក់របស់ដីការតុលាការ ហើយនៅថ្ងៃទី4 ខែមករា ឆ្នាំ 2012 តុលាការបានចេញដីការដែលបានបញ្ជាក់ និងកែសម្រួលដីការដែលចេញកាលពីលើកមុនរបស់ខ្លួនអោយប្រសើរ
ឡើងដើម្បីបង្ហាញអោយច្បាស់ថា ការដកយក 6% នេះបានអនុវត្តចំពោះអ្នកទាមទារសំណងដែលជាអ្នកទទួលបានលិខិតសម
្រេចអោយមានការទូទាត់សំណងពីស្ថាប័ន GCCF ដូចបានចុះកាលបរិច្ឆេទនៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2011 សម្រាប់ពេលអនាគត។ ដីការដែលបានកែសម្រួលអោយប្រសើរឡើងបានបញ្ជាក់ថា ការដកយក 6% មិនបានអនុវត្តចំពោះការផ្តល់ជូននូវការទូទាត់សងសំណង (បណ្តោះអាសន្ន ឬចុងក្រោយ) ហើយបានអនុវត្ត ឬផ្តល់ជូនចំពោះអ្នកទាមទារសំណងទាំងឡាយណាដែលមានលិខិតសម្រេចក្នុងក
ារទូទាត់សំណងចុះនៅថ្ងៃទី ឬមុនថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។
នៅថ្ងៃទី18 ខែមករា ឆ្នាំ2012 តុលាការបានចេញដីការដែលបានកែសម្រួលអោយប្រសើរឡើង ហើយជំនួសអោយដីការដែលចេញកាលពីលើកមុននៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2011 និងនៅថ្ងៃទី4 ខែមករា ឆ្នាំ2012។ នៅថ្ងៃទី18 ខែមករា ឆ្នាំ2012 ដីការតុលាការកំនត់ភ្លាមពីរឿងតម្រូវអោយដកយក 6% ទៅអោយអ្នកទាមទារសំណងនៃស្ថាប័ន GCCF ដែលបានដាក់ពាក្យបណ្តឹងនៅក្នុង MDL ឬបណ្តឹងប្រឆាំងពីចំងាយទៅលើការកំណត់នៃដំណើរការទទួលខុសត្រូវនៅក្នុង MDL (“អ្នកទាមទារសំណងពាក់ព័ន្ធក្នុងរឿងក្តី”) ឬ ដើមបណ្តឹងតុលាការរដ្ឋដែលតំណាងដោយស្មាក្តី ដែលបានចូលរួមទៅក្នុងដំណើរការស្រាវជ្រាវក្នុងMDL។ ការដកយក 6% មិនអនុវត្តចំពោះអ្នកទាមទារសំណងណា ដែលមិនដែលបានដាក់ពាក្យបណ្តឹង MDL ឬពាក្យប្តឹងកំហិត ឬដើមបណ្តឹងតុលាការរដ្ឋ ដែលស្មាក្តីរបស់ពួកគេមិនបានចូលរួមទៅក្នុងដំណើរការស្រាវជ្រាវក្នុងMDL។ សូមចុចនៅទីនេះ ដើម្បីរកមើលដីការតុលាការចុះថ្ងៃទី18 ខែមករា ឆ្នាំ2012។
យោងតាមដីការរបស់តុលាការចុះថ្ងៃទី18 ខែមករា ឆ្នាំ2012 សូមកត់ចំណាំដូចខាងក្រោម:
- ដីការតុលាការដកយក 6% នឹងត្រូវអនុវត្តចំពោះអ្នកទាមទារសំណងដែល: (1) ដាក់ប្តឹង ឬបានដាក់ប្តឹងទៅលើសកម្មភាពមួយនៅក្នុង MDL (ថាតើតាមរយះការប្តឹងទៅលើការត្អូញត្អែរ ឬការប្តឹងរួមគ្នាក្នុងរយះពេលខ្លី) ឬបានដាក់ពាក្យបណ្តឹងប្រឆាំងពីចំងាយទៅលើការកំណត់នៃដំណើរការទទួលខុសត្រូវ ឬ(2) ដាក់ប្តឹង ឬបានដាក់ប្តឹងទៅលើសកម្មភាពតុលាការរដ្ឋ និងតំណាងដោយស្មារក្តី ដែលបានចូលរួមទៅក្នុងដំណើរការស្រាវជ្រាវក្នុង MDL (“អ្នកទាមទារសំណង MDL”)។ ការដកយក 6% ទាមទារអោយអនុវត្តចំពោះសកម្មភាពទាំងអស់ ដែលត្រូវបានដាក់ប្តឹង ឬបានដាក់ចេញទៅតុលាការសហព័ន្ធដែលជា ឬក្លាយជាផ្នែកមួយនៃ MDL។
- សម្រាប់អ្នកទាមទារសំណង MDL តុលាការដែលបានចេញដីការបញ្ជារដកយក 6% នឹងត្រូវបានចាប់អនុវត្តចំពោះការទូទាត់សំណងបណ្តោះអាសន្ន សំណងឆាប់រហ័ស និងសំណងចុងក្រោយ (និងការទូទាត់សំណងសម្រាប់ការរៀបចំពាក្យបណ្តឹង និងថ្លៃឈ្នួលវាយតំលៃទៅលើពាក្យបណ្តឹង) ហើយតុលាការក៍បានអនុវត្តចំពោះអ្នកទាមទារសំណងទាំងឡាយណាដែលមិនបា
នផ្តល់លិខិតសម្រេចក្នុងការទូទាត់សំណងចេញដោយស្ថាប័ន GCCF នៅចំថ្ងៃ និងមុនថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។ - សម្រាប់អ្នកទាមទារសំណង MDL ការដកយក 6% នឹងត្រូវបានអនុវត្តចំពោះពាក្យបណ្តឹងទាមទារការទូទាត់សំណងឆាប់រហ័ស ដែលបានទទួលដោយមានបោះត្រាប្រៃសណីយ៏នៅក្រោយថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។
- ការដកយក 6% មិនបានអនុវត្តចំពោះការផ្តល់ជូននូវការទូទាត់សងសំណង (បណ្តោះអាសន្ន ឬចុងក្រោយ) ហើយបានអនុវត្តចំពោះអ្នកទាមទារសំណង MDL ទាំងឡាយណាដែលមានលិខិតសម្រេចក្នុងការទូទាត់សំណងចុះនៅថ្ងៃទី ឬមុនថ្ងៃទី30 ខែធ្នូ ឆ្នាំ2011។
- សម្រាប់អ្នកទាមទារសំណង MDL ដែលបានផ្ញើសំណើរទាក់ទងទៅនឹងលិខិតសម្រេចក្នុងការទូទាត់សំណងនៃស្ថាប័ន GCCF ដែលសំណើរនេះទទួលបានការពិនិត្យមើលឡើងវិញ និងបានចុះកាលបរិច្ឆេទនៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2011 លោកអ្នកគួរតែទាក់ទងមកស្ថាប័ន GCCF ដើម្បីកំនត់ថាតើការពិនិត្យឡើងវិញទៅលើពាក្យបណ្តឹងរបស់លោកអ
្នកដែលបានប្តូរទៅជាការផ្តល់ជូននូវការទូទាត់សំណងបណ្តោះអាសន្ន ឬចុងក្រោយដូចម្តេចដែរ។ ប្រសិនបើគ្មានការផ្លាស់ប្តូរនៅក្នុងការគណនាទៅលើការទូទា
ត់សំណងរបស់លោកអ្នកទេ លោកអ្នកអាចដកសំណើដែលបានពិនិត្យឡើងវិញនេះបាន និងទទួលយកការផ្តល់ជូននូវការទូទាត់សំណងចុងក្រោយជាមុនដូចមានន
ៅក្នុងចែងនៅក្នុងលិខិតសម្រេចពីការទូទាតើសំណងចុះនៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2011 ហើយនឹងមិនមានការដកយក 6% ពីក្នុងការទូទាត់សំណងនេះឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាទំព័រសំណួរដែលតែងតែត្រូវបានសាកសួរជាញឹកញាប់ ដោយចុចនៅទីនេះ។
សេចក្តីជូនដំណឹងចំពោះអ្នកទាមទារសំណង ដែលពាក់ព័ន្ធទៅនឹង ស្ថាប័ន គោលនយោបាយរបស់ស្ថាប័ន GCCF ស្តីអំពីការេរៀបចំពាក្យបណ្តឹងទាមទារសំណង និងថ្លៃឈ្នួលប៉ាន់ប្រមាណ:
សូមអានសេចក្តីជូនដំណឹងភ្ជាប់មកជាមួយដែលពាក់ព័ន្ធទៅនឹង ស្ថាប័ន គោលនយោបាយរបស់ស្ថាប័ន GCCF ស្តីអំពីការេរៀបចំពាក្យបណ្តឹងទាមទារសំណង និងថ្លៃឈ្នួលប៉ាន់ប្រមាណ។
គេហទំព័រនេះផ្តល់ជូនព័ត៌មានអំពីរបៀបក្នុងការដាក់ពាក្យបណ្តឹង
របៀបត្រួតពិនិត្យស្ថានភាពបច្ចុប្បន្នរបស់ពាក្យបណ្តឹង
និងឆ្លើយទៅនឹងសំនួរអំពីដំណើរការនៃដាក់ពាក្យបណ្តឹង។
ប្រសិនបើលលោកអ្នកមានការចាប់អារម្មណ៏ក្នុងការរៀបចំពាក្យបណ្តឹង
លោកអ្នកគួរតែពិនិត្យមើលគេហទំព័រនេះ
ហើយទូរស័ព្ធទៅខ្សែទូរស័ព្ទជំនួយដោយឥតគិតថ្លៃតាមរយះលេខ 1-800-916-4893
(សម្រាប់អ្នកមានបញ្ហាខាងសោតវិញ្ញាណ សូមទូរស័ព្ទទៅលេខ
1-866-682-1758) ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយះអាសយដ្ឋាន info@gccf-claims.com។