ដាក់ពាក្យប្តឹងទាមទារសំណងដោយផ្ទាល់
អ្នកអាចជ្រើសរើសដាក់ពាក្យបណ្តឹងទាមទារសំណងដោយផ្ទាល់នៅឯទីតាំងការិយាល័យដាក់ពាក្
យប្តឹងមួយក្នុងចំណោមការិយាល័យទាំង
35 កន្លែង ដែលមានទីតាំងនៅគ្រប់ទីកន្លែងនៃតំបន់ឆ្នេរជាប់ឈូងសមុទ្រម៉ិកស៊ិក (សូមចុចនៅត្រង់នេះដើម្បីរកមើលទីតាំងការិយាល័យដែលនៅក្បែរអ្នក
)។
ទីតាំងការិយាល័យដាក់ពាក្យបណ្តឹងទាមទារសំណងនីមួយៗមានបុគ្គលិកបំរើការងាររួមជាមួយនឹងអ
្នកវាយតម្លៃពាក្យបណ្តឹងទាមទារសំណង
ដែលជាអ្នកជួយសម្រួលក្នុងដំណើរការដាក់ពាក្យប្តឹងទាមទារសំណង។
មុនពេលធ្វើដំណើរទៅការិយាល័យដាក់ពាក្យបណ្តឹងទាមទារសំណងរបស់យើង
អ្នកគួរតែប្រាកដថាបានប្រមូលរាល់ឯកសារពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាមទាររបស់អ្នកសម្រា
ប់យកទៅដាក់
ហើយយកវាទៅដាក់នៅឯការិយាល័យដាក់ពាក្យបណ្តឹងទាមទារសំណង។
ប្រសិនបើអ្នកកំពុងបំពេញពាក្យបណ្តឹងជាបុគ្គល
សូមយកពាក្យបណ្តឹងដែលមានសុពលភាព ហើយភ្ជាប់ជាមួយរូបថតបញ្ជាក់ពីអត្តសញ្ញាណ។ អ្នកក៏អាចយកឯកសារចាំបាច់មកជាមួយដើម្បីគាំទ្របណ្តឹងទាមទាររបស់អ្នកផងដែរ។ សម្រាប់បញ្ជីឯកសារពេញលេញទាំងនោះ សូមមើលនៅក្នុងវត្ថុតាង A សម្រាប់ពាក្យបណ្តឹងទាមទារ ដែលផ្តល់នូវបញ្ជីឯកសារគាំទ្រចាំបាច់សម្រាប់ប្រភេទពាក្យបណ្តឹងទាមទារនីមួយៗ។
ប្រសិនបើអ្នកកំពុងបំពេញពាក្យបណ្តឹងជាអាជីវកម្ម
សូមយកភស្តុតាងដែលបង្ហាញពីភាពស្ថិតនៅនៃអាជីវកម្មរបស់អ្នក និងភាពជាម្ខាស់។ អ្នកក៏អាចយកឯកសារចាំបាច់មកជាមួយដើម្បីគាំទ្របណ្តឹងទាមទាររបស់អ្នកផងដែរ។ សម្រាប់បញ្ជីឯកសារពេញលេញ សូមមើលនៅក្នុងវត្ថុតាង A សម្រាប់ពាក្យបណ្តឹងទាមទារ ដែលផ្តល់នូវបញ្ជីឯកសារគាំទ្រចាំបាច់សម្រាប់ប្រភេទពាក្យបណ្តឹងទាមទារនីមួយៗ។